Caption align here

Blog Full Left Sidebar With Frame

នាព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥ អ៊ិន ធី ស៊ីគ្រុប ដែលមានឧបសម្ព័ន្ធរួមមាន សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន សាលាញូវតុនធីឡាយ សាលាអាមេរិកាំងប៉ាស៊ីហ្វិក សាលាអន្តរជាតិអ៊ិសវ៉េស និងសាលាអន្តរជាតិចិន-អាមេរិកាំង បានរៀបចំបើកការប្រឡងសិល្បៈប្រចាំឆ្នាំលើកទី១៣ ឆ្នាំ ២០១៤-២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ីគ្រុប ព្រមទាំងថ្នាក់ដឹកនាំគណៈគ្រប់គ្រងសាលា បុគ្គលិក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទូទាំងរាជធានី-ខេត្ត។ លោក ជា តុលា ប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិបានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក ឧកញ៉ា ជា ធីឡាយ និង លោកប្រធាននាយកប្រតិបត្តិ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមរបស់លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និង ក្មួយៗសិស្សានុសិស្ស នៃអ៊ិនធីស៊ីគ្រុប ទាំងអស់ បានរៀបចំការប្រឡងសិល្បៈនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និង លើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិខ្មែរដល់ ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ឲ្យមានការយល់ដឹង អំពីសារៈប្រយោជន៍ និងការចូលរួមចំណែក នៅក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិឲ្យគង់វង្សជាដរាបរៀងទៅ ។  ការបង្កើតឲ្យមានការប្រឡងសិល្បៈនេះ វាបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់លើវិស័យសិល្បៈ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងថែ រក្សាសម្បត្តិវប្បធម៌...
Read More
កាលពីព្រឹក ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៥ សាលារៀនសុវណ្ណភូមិ ទីតាំងទី១៩ ទីតាំងពោធិចិនតុង២ បានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីរបស់ខ្លួន ដែលមានទីតាំងនៅ ភូមិតាងួន សង្កាត់កាកាប ខណ្ឌ ពោធិ៏សែនជ័យ ក្រុង ភ្នំពេញក្រោមការអញ្ជើញចូលរូមពី៖ លោក ឧកញ៉ា ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ីគ្រុប និងលោកជំទាវលោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិន ធី ស៊ីគ្រុបថ្នាក់ដឹកនាំគ្រប់សេវាកម្មអប់រំរបស់ អ៊ិន ធី ស៊ីគ្រុបគណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។ សាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំរបស់ អ៊ិន ធី ស៊ីគ្រុប  ដែលផ្តល់ជួននូវ ថ្នាក់ចំណេះទូទៅខ្មែរ ពីមត្តេយ្យដល់ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កម្រិត។ លោក ឃឹម ផុន នាយកប្រត្តិបត្តិនៃ អ៊ិន ធី ស៊ីគ្រុប បានមានប្រសាសន៍នាឱកាសនោះថា៖ លក្ខណៈ ពិសេសរបស់សាលារៀនសុវណ្ណភូមិគឺ អគារសិក្សាផ្ទាល់ខ្លួន កម្មវិធីសិក្សាមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ប្រជុំគ្រូដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្ភារៈឧបទ្ទេសគ្រប់គ្រាន់ទៅតាមកម្រិតសិក្សានីមួយៗ បរិយាកាស ក្នុងការសិក្សាមានការប្រកួតប្រជែង និងមានទីធ្លារធំទូលាយដើម្បីធានាបាននួវគុណភាព និងសុវត្ថិភាពជួនដល់ សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន។ កម្មវិធីសិក្សារបស់សាលារៀនសុវណ្ណភូមិ...
Read More
យុវសិស្សសាលារៀនសុវណ្ណភូមិទទួលបានជោគជ័យខ្ពស់ក្នុងកម្មវិធី ASEAN Exploration Program នៅព្រះរាជាណាចក្រថៃ   ចាប់ពីថ្ងៃទី២២ ដល់ ៣១ ខែមករា ឆ្នាំ២០១៦ យុវសិស្សសាលារៀនសុវណ្ណភូមិបានចូលរួមក្នុងកម្មវិធី ASEAN Exploration Program ដែលរៀបចំដោយ The Prince Royal’s College នៃព្រះរាជាណាចក្រថៃ។ សិស្សឆ្នើមសាលារៀនសុវណ្ណភូមិទាំង ៩ រូប បានចែករំលែកនូវការសិក្សារបស់ខ្លួន និងទទួលបានមកវិញនូវបទពិសោធន៍ដ៏មានតម្លៃ ពីកម្មវិធីដែលមានរយៈពេល ១០ ថ្ងៃនេះ។ គួរបញ្ជាក់ផងដែរថាកម្មវិធី ASEAN Exploration Program ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សសមាជិកអាស៊ានទាំងអស់នូវ៖ 1. ការចែករំលែកវប្បធម៌ ទំនៀមទំលាប់ របស់ប្រទេសអាស៊ាននីមួយៗ 2. ការស្វែងយល់អំពីវិធីសាស្រ្តក្នុងការសិក្សារបស់សិស្សានុសិស្សដែលមកពីប្រទេសផ្សេងៗគ្នា 3. ការស្វែងយល់ពីដំណើរការនៃការធ្វើដំណើរទៅក្រៅប្រទេស 4. ការសិក្សាពីវប្បធម៌ ទំនៀមទំលាប់ ការរស់នៅរបស់ជនជាតិនីមួយៗ តាមរយៈការស្នាក់នៅផ្ទាល់ជាមិត្តភក្តិ ដែលមកពីប្រទេសផ្សេងគ្នា (Homestay) 5. ការទស្សនាកំសាន្តនៅកន្លែងទេសចរណ៌ល្បីៗនៅក្នុងប្រទេសតំបន់អាស៊ាន នេះបញ្ជាក់ឲ្យឃើញថា សាលារៀនសុវណ្ណភូមិបានយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកកម្មវិធីសិក្សារបស់ខ្លួន តាមរយៈការរិតចំណងមិត្តភាពជាមួយដៃគូអន្តរជាតិ។ តាមរយៈដៃគូអន្តរជាតិ សិស្សានុសិស្សរបស់សាលារៀនសុវណ្ណភូមិមានឱកាសទៅធ្វើទស្សនកិច្ចសិក្សា និងទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ជាពិសេសប្រទេសដែលមានការអភិវឌ្ឍខ្លាំងក្នុងវិស័យអប់រំ។ សាលារៀនសុវណ្ណភូមិនឹងបន្តររៀបចំកម្មវិធីផ្លាស់ប្តូរការសិក្សានេះទៅកាន់ប្រទេសផ្សេងៗទៀត នាពេលដ៍ខ្លីខាងមុខ។  គួបញ្ជាក់ផងដែរថា នៅខែមីនាខាងមុខនេះ សាលារៀនសុវណ្ណភូមិនឹងធ្វើការរៀបចំ កម្មវិធីបោះជំរុំអាស៊ាន (ASEAN CAMP 2016) ដែលនឹងចាប់ផ្តើមនៅទីក្រុងភ្នំពេញ និងបញ្ចប់នៅខេត្តសៀមរាប។ 
Read More
1 19 20 21