February 4, 2014

Day

យុវសិស្សសាលារៀនសុវណ្ណភូមិទទួលបានជោគជ័យខ្ពស់ក្នុងកម្មវិធី ASEAN Exploration Program នៅព្រះរាជាណាចក្រថៃ   ចាប់ពីថ្ងៃទី២២ ដល់ ៣១ ខែមករា ឆ្នាំ២០១៦ យុវសិស្សសាលារៀនសុវណ្ណភូមិបានចូលរួមក្នុងកម្មវិធី ASEAN Exploration Program ដែលរៀបចំដោយ The Prince Royal’s College នៃព្រះរាជាណាចក្រថៃ។ សិស្សឆ្នើមសាលារៀនសុវណ្ណភូមិទាំង ៩ រូប បានចែករំលែកនូវការសិក្សារបស់ខ្លួន និងទទួលបានមកវិញនូវបទពិសោធន៍ដ៏មានតម្លៃ ពីកម្មវិធីដែលមានរយៈពេល ១០ ថ្ងៃនេះ។ គួរបញ្ជាក់ផងដែរថាកម្មវិធី ASEAN Exploration Program ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សសមាជិកអាស៊ានទាំងអស់នូវ៖ 1. ការចែករំលែកវប្បធម៌ ទំនៀមទំលាប់ របស់ប្រទេសអាស៊ាននីមួយៗ 2. ការស្វែងយល់អំពីវិធីសាស្រ្តក្នុងការសិក្សារបស់សិស្សានុសិស្សដែលមកពីប្រទេសផ្សេងៗគ្នា 3. ការស្វែងយល់ពីដំណើរការនៃការធ្វើដំណើរទៅក្រៅប្រទេស 4. ការសិក្សាពីវប្បធម៌ ទំនៀមទំលាប់ ការរស់នៅរបស់ជនជាតិនីមួយៗ តាមរយៈការស្នាក់នៅផ្ទាល់ជាមិត្តភក្តិ ដែលមកពីប្រទេសផ្សេងគ្នា (Homestay) 5. ការទស្សនាកំសាន្តនៅកន្លែងទេសចរណ៌ល្បីៗនៅក្នុងប្រទេសតំបន់អាស៊ាន នេះបញ្ជាក់ឲ្យឃើញថា សាលារៀនសុវណ្ណភូមិបានយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកកម្មវិធីសិក្សារបស់ខ្លួន តាមរយៈការរិតចំណងមិត្តភាពជាមួយដៃគូអន្តរជាតិ។...
Read More

វគ្គសិក្សាថ្មី ថ្នាក់ភាសាអង់គ្លេសទូទៅ!