Khmer General Education

កម្មវិធីសិក្សាចំណេះទូទៅខ្មែរត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ហើយសិស្សានុសិស្សសាលារៀនសាធារណៈ និងសាលារៀនឯកជនដទៃទៀត អាចផ្ទេរការសិក្សា មកចូលរៀននៅសាលារៀនសុវណ្ណភូមិណាមួយក៏បាន ចាប់ពីកម្រិតថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២។ 

សាលារៀនសុវណ្ណភូមិ តែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកែសម្រួល និងធ្វើទំនើបកម្មកម្មវិធីចំណេះទូទៅខ្មែរ ដោយមានបន្ថែមនូវជំនាញទន់ និងបំណិនជីវិត ធ្វើទំនើបកម្មបណ្ណាល័យ បន្ទប់ពិសោធន៍ និងបន្ទប់កុំព្យូទ័រ  មានបំពាក់ឧបករណ៍អេឡិចត្រូនិកនៅតាមថ្នាក់ ជំនួយដល់ការរៀន និងបង្រៀន ដោយភ្ជាប់នូវវិធីសាស្ត្របង្រៀនបែបទំនើប តាមរយៈបច្ចេកវិទ្យា (ICT) និងមានបញ្ជ្រៀបសកម្មភាពស្ទែម(STEM) ឱ្យស្របទៅនឹងបរិបទនៃការបង្រៀននាសតវត្សរ៍ទី២១។ ក្រៅពីនេះ សាលាក៏មានបញ្ចូលសកម្មភាព កីឡា និងសិល្បៈ ជាពិសេសសាលាបានរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សារបស់សិស្ស ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរបរិយាកាសសិក្សា និងមានការរៀបចំវេទិកាចែករំលែកបទពិសោធផ្សេងៗ ពីអតីតសិស្សរៀមច្បងផងដែរ។  កម្មវិធីចំណេះទូទៅខ្មែរសិក្សារយៈពេល ១៥ឆ្នាំ មានចាប់ពីថ្នាក់មតេ្តយ្យសិក្សា ដល់ថ្នាក់ទី១២។  ចំពោះ​ម៉ោងពេលសិក្សានៃកម្មវិធី ចំណេះទូទៅខ្មែរ មានទាំងថ្នាក់ពេញម៉ោង(ព្រឹក-ល្ងាច) និងថ្នាក់សិក្សាមួយវេន។  ថ្នាក់រៀនត្រូវបានចែកចេញជាពីរវេនគឺ ថ្នាក់មត្តេយ្យសិក្សាពេលព្រឹកចាប់ពីម៉ោង៧:៣០ ដល់ម៉ោង១០:៣០ និងរសៀលពីម៉ោង០១:៣០ ដល់ម៉ោង០៤:៣០ ថ្នាក់បឋមសិក្សាពេលព្រឹកចាប់ពីម៉ោង៧:០០ ដល់ម៉ោង១១:០០ និងរសៀលពីម៉ោង០១:០០ ដល់ម៉ោង០៥:០០ សិក្សាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងមធ្យមសិក្សាថ្នាក់ទី៧ ដល់ថ្នាក់ទី១២ សិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ម៉ោងសិក្សាចាប់ពីម៉ោង៧:០០ ដល់ម៉ោង១១:០០ និងរសៀលពីម៉ោង០១:០០ ដល់ម៉ោង០៥:០០។

សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីកម្មវិធីសិក្សាចំណេះទូទៅខ្មែរ អាចបន្តការសិក្សានៅសាកលវិទ្យាល័យជាដៃគូ និងសាកលវិទ្យាល័យផ្សេងៗទៀត ទាំងក្នុងប្រទេស និងក្រៅប្រទេស។

Khmer General Education is accredited by the Cambodia’s Ministry of Education, Youth and Sport. Students of state schools and private schools can transfer to and enroll at any Sovannaphumi School from Kindergarten to grade 12.

Sovannaphumi School is committed to reforming and modernizing Khmer General Education by employing soft skills, life skills, resourceful library, laboratory, STEM and computer sessions which facilitates teaching and learning in the 21st Century Education. In addition, Sovannaphumi School has also supplemented students’ education with extra-curricular activities such as physical education, art and field trips both inside and outside the country. What is more, in order to enrich students’ learning experience, many other activities have been included such as study tour and teaching and learning forum where students can use these opportunities to cooperatively share their knowledge and academic experience with students of other generations.

Khmer General Education lasts for 15 years ranging from Kindergarten to grade 12. The program offers both full-time and part-time classes. The classes are divided into two shifts. The Kindergarten class starts from 7:30 am – 10:30 am for morning shift and from 1:30 pm – 4:30 pm for afternoon shift. The Primary class starts from 7:00 am – 11:00 am for morning shift and from 1:00 pm – 5:00 pm for afternoon shift from Monday to Friday. The Secondary class starts from 7:00 am – 11:00 am for morning shift and from 1:00 pm – 5:00 pm for afternoon shift from Monday to Saturday.

Students who graduated from Khmer General Education can continue their higher education at any of our partner universities and other universities both inside and outside the country.