Blog

Category

ប្អូនស្រី ពេជ្រ រត្ន័ពិសី ជាសិស្សរៀនថ្នាក់ទី១២ ខ នៃសាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ។ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា សម័យប្រឡងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ប្អូនស្រីទទួលបានជ័យលាភី ជាសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ។ ជោគជ័យដ៏ធំធេងនេះពិតជាកើតចេញពីសេចក្តីព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុក នៅក្នុងថ្នាក់ ការសិក្សាស្រាវជ្រាវបន្ថែម ព្រមទាំងការជួយឧបត្ថម្ភ គាំទ្រពីសំណាក់ លោកអ្នកជា អាណាព្យាបាល មាតាបិតា និងគោលការណ៍ដឹកនាំរបស់សាលារៀនសុវណ្ណភូមិ។ គួរបញ្ជាក់ផងដែរថា សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ ជាថ្នាលបណ្តុះបណ្តាលអប់រំ ប្រកបដោយគុណភាព ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបច្ចុប្បន្នមាននៅ គ្រប់ទីតាំងទាំង២០ទីតាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ប្អូនស្រី ពេជ្រ រត្ន័ពិសី ពិតជាគ្រាប់ពូជ ដ៏មានថាមពល បានបណ្តុះលើថ្នាលដ៏មានសក្តានុពល គឺសាលារៀនសុវណ្ណភូមិ គឺជាគ្រាប់ពេជ្រ ដ៏មានតម្លៃ ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ នាពេលអនាគត។ តាងនាមឱ្យសាលារៀនសុវណ្ណភូមិទាំងអស់ សូមចូលរួមអបអរសាទរ ជ័យលាភីរបស់ប្អូនស្រី ពេជ្រ រត្ន័ពិសី ហើយមានជំនឿយ៉ាងមុតមាំថា...
Read More
សាលារៀនសុវណ្ណភូមិបានសហការណ៍ជាមួយក្រសួងអប់រំម៉ាឡេស៊ីតាមរយៈ Rexpo Education ក្នុងការរៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ សាលារៀនសុវណ្ណភូមិ បានរៀបចំសិក្ខាសាលាស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសម៉ាឡេស៊ី ​ ក្រោមអធិបតីភាពរបស់លោកស្រី Normala អ្នកគ្រប់គ្រងទូទៅនៃក្រសួងអប់រំថ្នាក់ឧត្តមសិក្សាប្រទេសម៉ាឡេស៊ី ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្មវិធីអប់រំអន្តរជាតិ​​ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យ​អប់រំ   ក៏ដូចជាចូលរួមបង្កើនធនធានមនុស្សប្រកប​ដោយ​ប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការរៀបចំសិក្ខាសាលានេះមានគោលបំណងផ្តល់ជូនដល់សិស្សានុសិស្សសាលារៀនសុវណ្ណភូមិនូវព័ត៌មានអំពីអាហារូបករណ៍ វិធីសាស្រ្តក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសម៉ាឡេស៊ី និងជាពិសេស​គន្លិះដើម្បីទទួលបាន​លទ្ធផលល្អក្នុងការសិក្សា (គឺនិទ្ទេស A)។ នេះបញ្ជាក់ឲ្យឃើញថាសាលារៀនសុវណ្ណភូមិតែងតែស្វែងរកគ្រឹះស្ថានអប់រំល្អៗដែលមានគុណភាព​​​​​​អប់រំខ្ពស់ ក្នុងគោលបំណងបញ្ជូនសិស្សានុសិស្ស ក៏ដូចជាបុគ្គលិកសិក្សា ឲ្យមានឱកាសបានសិក្សាស្វែងយល់ អំពីការរស់នៅ ទំនៀមទំលាប់ប្រពៃណី និង វប្បធម៌ នៅឯក្រៅប្រទេស តាមរយៈទស្សនកិច្ចសិក្សា ពីព្រោះនៅពេលបញ្ចប់ការសិក្សានៅសាលារៀនសុវណ្ណភូមិ  ពួកគេទាំងអស់ពិតជានឹងក្លាយជាពលរដ្ឋដ៏ល្អពោរពេញទៅ ដោយសមត្ថភាពទាំងផ្នែកភាសាបច្ចេកទេសជំនាញ និង ធ្វើជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍប្រទេសជាតិ ។ គួររំលឹកផងដែរថា ចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិ គឺផ្តល់ជួនសេវាកម្មអប់រំប្រកបដោយគុណភាពខ្ពស់ជូនដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ទាំងផ្នែកចំណេះទូទៅខ្មែរចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ និងភាសាអង់គ្លេស ទូទៅចាប់ពីមត្តេយ្យរហូតដល់មធ្យមសិក្សា។ បេសកកម្មរបស់សាលារៀនសុវណ្ណភូមិមាន៤គឺ៖ ១-ផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាព ២-ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ ៣-​ផ្តល់ជូននូវសម្ភារៈឧបទេ្ទសគ្រប់គ្រាន់ ៤-ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា ជាលទ្ធផលត្រឹមឆ្នាំសិក្សា២០១៤-២០១៥នេះ សាលារៀនសុវណ្ណភូមិ បានពង្រីកទីតាំងសរុបចំនួន ២០ កន្លែង ទូទាំងប្រទេស ដោយមាន១៤ទីតាំងនៅក្នុងរាជធានីភ្នំពេញ និង​៦ទីតាំងទៀតនៅតាមបណ្តាខេត្តសំខាន់ៗមានដូចជា៖ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត...
Read More
The 29th Batch of TESOL Training Program is now opened with more exciting course package and exciting job opportunities in English language teaching. Our Newly Revised Course Package 120-hour training course10%-50% discount60% discount for TKT Exam Preparation CourseNewly designed course content includedConcepts and practical classroom activities on English language approaches and methods, classroom management, lesson...
Read More
សាលារៀនសុវណ្ណភូមិបើកបវេសនកាលថ្មីឆ្នាំសិក្សា​ ២០១៥-២០១៦ ព្រមទាំងប្រគល់សញ្ញាបត្រ  និងបណ្ណសរសើរដល់សិស្សឆ្នើមប្រចាំឆ្នាំរបស់ខ្លួន  កាលពីព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៥ សាលារៀនសុវណ្ណភូមិ​​បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៥- ២០១៦​និងប្រគល់បណ្ណសរសើរដល់សិស្សឆ្នើមប្រចាំឆ្នាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖          លោកឧកញ៉ា ជា ធីឡាយ​ អគ្គនាយក អ៊ិន ធី ស៊ី​​ គ្រុប                                       លោក ឃឹម​ ផុន​ ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ី​ គ្រុបលោក ស៊ី វណ្ណា ប្រធានគ្រប់គ្រងសាលាញូវតុនធីឡាយ​​​​ និងសាលារៀនប្រ៊ិជតុនថ្នាក់ដឹកនាំ អ៊ិន ធី ស៊ីគ្រុប និង ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។          លោកឧកញ៉ា ជាធីឡាយ អគ្គនាយក អ៊ិន ធី ស៊ី​ គ្រុប  បានមានប្រសាសន៍ក្នុងឱកាសនោះថា វត្ថុមួយដ៏មានតម្លៃបំផុតដែលយើងទាំងអស់គ្នាអាចផ្តល់ទៅឲ្យបុត្រធីតារបស់យើងបាននោះគឺជាការអប់រំដ៏ល្អ។ នៅសាលារៀនសុវណ្ណភូមិ សិស្សានុសិស្សទាំងអស់ មិនត្រឹមតែទទួលបាននូវចំណេះវិជ្ជាដ៏ ថ្លៃថ្លាតែមួយមុខប៉ុណ្ណោះទេ  ប៉ុន្តែពួកគេថែមទាំងទទួលបាននូវការអប់រំអំពី  សុជីវធម៌  សីលធម៌ ការគោរព ការឲ្យតម្លៃគ្នាទៅវិញទៅមក និងជំនាញផ្សេងៗទៀតដូចជា បច្ចេកវិទ្យាកុំព្យូទ័រ សិល្បៈ កីឡា ភាពជាអ្នកដឹកនាំ និងគុណធម៌នៅក្នុងសង្គម...
Read More
សាលារៀនសុវណ្ណភូមិបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការតស៊ូមតិប្រចាំឆ្នាំ ២០១៥  កាលរសៀលថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៥ សាលារៀនសុវណ្ណភូមិ បានប្រារព្ធពិធីប្រគួតតស៊ូមតិវគ្គផ្តាច់ព្រ័ត្យប្រចាំឆ្នាំ ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ឃឹម​ ផុន ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ី គ្រុប អមដោយថ្នាក់ដឹកនាំទីតាំង និង​ការិយាល័យកណ្តាល។ ពិធីប្រគួតតស៊ូមតិនៃសាលារៀនសុវណ្ណភូមិត្រូវបានប្រារព្ធឡើងក្នុងគោលបំណងចំនួនបួន៖ – ផ្តល់បរិយាកាសសិក្សាប្រកបដោយការប្រកួតប្រជែងក្នុងចំណោមសិស្សសាលារៀនសុវណ្ណភូមិទាំងអស់។ បន្ទាប់ពីការប្រកួតក្នុងសាខានីមួយៗ សិស្សត្រូវបានអនុញ្ញាតឲ្យប្រឡងជាមួយសាខាដទៃទៀត។ – ពង្រឹងវិធីសាស្ត្រនិយាយជាសាធារណៈដល់សិស្សសាលារៀនសុវណ្ណភូមិ។ ការប្រកួតតស៊ូមតិតម្រូវឲ្យសិស្សប្រើប្រាស់វិធីសាស្ត្រនិយាយជាសាធារណៈដើម្បីឲ្យអ្នកវាយតម្លៃនិងទស្សនិកជនជឿតាមមតិរបស់គេ។ – ដើម្បីឲ្យសិស្សចេះគិតត្រិះរិះពិចារណាលើប្រធានបទនីមួយៗ។ សិស្សអាចផ្តល់ជាមូលហេតុ ភស្តុតាង ឯកសាយោង និងការស្រាវជ្រាវផ្សេងៗដើម្បីគាំទ្រ ឫ​បដិសេធទៅនឹងប្រធានបទ។ – ដើម្បីឲ្យសិស្សមានភាពរីកចម្រើនលើជំនាញតស៊ូមតិរបស់គេដែលអាចឲ្យពួគគេក្លាយជាអ្នកដឹកនាំក្នុងថ្ងៃអនាគត។ ពិធីប្រកួតតស៊ូមតិត្រូវបានធ្វើឡើងជាច្រើនតំណាក់កាលដែលមានដូចជា៖ –  ការជ្រើសរើសតាមសាខានីមួយៗ៖ សាខានីមួយៗនៃសាលារៀនសុវណ្ណភូមិបានធ្វើការប្រកួតដើម្បីជ្រើសរើសសិស្សមួយក្រុមដើម្បីប្រកួតក្នុងគ្របខ័ណ្ឌសុវណ្ណភូមិទាំង ២០។ –  ការប្រកួតជុំទីមួយ៖ គ្រប់សាខានៃសាលារៀនសុវណ្ណភូមិទាំងអស់មកប្រកួតនៅការិយាល័យកណ្តាលដើម្បីជ្រើសរើសយកចំនួន ៧ ក្រុមសម្រាប់ជុំទីពីរ។ –  ការប្រកួតជុំទីពីរ៖ ក្រុមដែលបានជាប់ពីជុំទីមួយបានធ្វើការប្រកួតជាមួយគ្នាដើម្បីមានសិទ្ធិប្រកួតជុំចុងក្រោយ។ នៅក្នុងវគ្គទីពីរនេះគណកម្មការរៀបចំបានជ្រើសរើសចំនួន​បួនក្រុមដើម្បីទៅវគ្គផ្តាច់ព្រ័ត្រ។ –  ការប្រកួតវគ្គផ្តាចព្រ័ត្រ៖ សិស្សចំនួនបួនក្រុមនឹងប្រកួតគ្នាដើម្បីស្វែងរកក្រុមដែលទទួលចំណាត់ថ្នាក់ដែលមានលេខ១ លេខ២ និង លេខ៣។ ក្រុមដែលទទួលបានជ័យលាភីដែលមានពីលេខ១ ដល់ លេខ ៣ នឹងទទួលបានអាហារូបករណ៏ រង្វាន់ និងសម្ភារៈមួយចំនួនដូចជា៖ –  ក្រុមជ័យលាភីលេខមួយ៖ ទទួលបានតំណើរកម្សានទៅខេត្តសៀមរាបចំនួនបួនថ្ងៃបីយប់...
Read More
Contest Prize Champion Team:  Win a four-day and three-night trip to Siem Reap Province.Gold MedalCertificate of ComplimentScholarship (100% per year)Study material First Round-up Team Win a four-day and three-night trip to Siem Reap Province.Silver MedalCertificate of ComplimentScholarship (70% Per year)Study material Second Round-up Team Win a four-day and three-night trip to Siem Reap Province.Bronze MedalCertificate...
Read More
នាព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥ អ៊ិន ធី ស៊ីគ្រុប ដែលមានឧបសម្ព័ន្ធរួមមាន សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន សាលាញូវតុនធីឡាយ សាលាអាមេរិកាំងប៉ាស៊ីហ្វិក សាលាអន្តរជាតិអ៊ិសវ៉េស និងសាលាអន្តរជាតិចិន-អាមេរិកាំង បានរៀបចំបើកការប្រឡងសិល្បៈប្រចាំឆ្នាំលើកទី១៣ ឆ្នាំ ២០១៤-២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ីគ្រុប ព្រមទាំងថ្នាក់ដឹកនាំគណៈគ្រប់គ្រងសាលា បុគ្គលិក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទូទាំងរាជធានី-ខេត្ត។ លោក ជា តុលា ប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិបានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក ឧកញ៉ា ជា ធីឡាយ និង លោកប្រធាននាយកប្រតិបត្តិ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមរបស់លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និង ក្មួយៗសិស្សានុសិស្ស នៃអ៊ិនធីស៊ីគ្រុប ទាំងអស់ បានរៀបចំការប្រឡងសិល្បៈនេះឡើង...
Read More

វគ្គសិក្សាថ្មី ថ្នាក់ភាសាអង់គ្លេសទូទៅ!

Department Contact Info

Bachelor Of Science in Business Administration

1810 Campus Way NE
Bothell, WA 98011-8246

+1-2345-5432-45
bsba@kuuniver.edu

Mon – Fri 9:00A.M. – 5:00P.M.

Social Info

Student Resources