ប្អូនស្រី ពេជ្រ រត្ន័ពិសី ជាសិស្សរៀនថ្នាក់ទី១២ ខ នៃសាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ។ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា សម័យប្រឡងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ប្អូនស្រីទទួលបានជ័យលាភី ជាសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ។ ជោគជ័យដ៏ធំធេងនេះពិតជាកើតចេញពីសេចក្តីព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុក នៅក្នុងថ្នាក់ ការសិក្សាស្រាវជ្រាវបន្ថែម ព្រមទាំងការជួយឧបត្ថម្ភ គាំទ្រពីសំណាក់ លោកអ្នកជា អាណាព្យាបាល មាតាបិតា និងគោលការណ៍ដឹកនាំរបស់សាលារៀនសុវណ្ណភូមិ។ គួរបញ្ជាក់ផងដែរថា សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ ជាថ្នាលបណ្តុះបណ្តាលអប់រំ...