គ្រូខ្មែរ (ពេញ/ក្រៅម៉ោង) (កំពង់ឆ្នាំង ពោធិសាត់)

កាតព្វកិច្ចនិងការទទួលខុសត្រូវ

– បញ្ជីស្នាម៖ រៀបចំឲ្យមានបញ្ជីឈ្មោះសិស្ស ប្រវត្តិរូបសិស្ស បញ្ជីស្រង់អវត្តមានសិស្ស (ចុះអវត្តមានសិស្សជាប្រចាំ និងកំណត់ ភាគរយនៃអវត្តមានសិស្សប្រចាំខែនីមួយៗ) បញ្ជីពិន្ទុសិស្ស (ស្រង់ពិន្ទុ ធ្វើមធ្យមភាគ ចំណាត់ថ្នាក់) ប្រចាំខែ ឆមាស ឆ្នាំ ហើយផ្តល់ព័ត៌មានដល់ទីចាត់ការសាលារៀនឲ្យបានទាន់ពេលវេលាកំណត់ រៀមចំពាក្យសុំចូលរៀនរបស់សិស្សថ្មី កត់ត្រាចូលបញ្ជីឈ្មោះសិស្ស និងប្រគល់ជូនទីចាត់ការឲ្យបានគ្រប់ចំនួនរបស់សិស្ស    ។

-សៀវភៅរដ្ឋបាល៖សរសរទិន្នន័យនិងចុះហត្ថលេខាលើសៀវភៅតាមដានការសិក្សា-សៀវភៅទំនាក់ទំនង មាតាបិតាសិស្ស-សៀវភៅប្រជុំបច្ចេកទេស-និងប្រជុំទូទៅ-សៀវភៅអវត្តមាន ។

-តារាងរដ្ឋបាលផ្សេងៗ៖ រៀបចំឲ្យមានជាតារាងទាំង៩និងបំពេញតារាង ខ្លឹមសារពាក់ព័ន្ធ ព្រមទាំងដាក់ផ្សព្វផ្សាយ តាមកន្លែង សមស្រប និងត្រួតពិនិយធ្វើឲ្យថ្មីជាប្រចាំ      ។

-ការតុបតែងថ្នាក់៖ រៀបចំឲ្យមានទង់ជាតិ បាវចនាជាតិ ព្រះឆាយាលក្ខណ៍ ពាក្យស្លោក សុភាសិត ដែលមានខ្លឹមសារ សមស្រប និងសមត្ថភាពរបស់ សិស្ស រូបមន្ត ដែលមានខ្លឹមសារពាក់ព័ន្ធ និងមុខវិជ្ជាសិក្សាទាំង៤ ដាក់តាំងស្នាដៃនានារបស់គ្រូ-សិស្ស និយាយរួមគឺត្រូវរៀបចំតុបតែងថ្នាក់រៀនឱ្យបានសមស្របតាមស្តងដាគរុកោសល្យ

-កិច្ចតែងការបង្រៀន និងសម្ភារឧបទ្ទេស ៖  ត្រូវមានកិច្ចតែងការបង្រៀនគ្រប់មុខវិជ្ជារៀងរាល់ពេលបង្រៀន និងមាន សម្ភារឧទ្ទេសគ្រប់គ្រាន់ក្នុងពេលបង្រៀនសិស្ស។

-ការអនុវត្តកម្មវិធីសិក្សា៖ អនុវត្តការបង្រៀនតាមកម្មវិធីសិក្សាឲ្យបានត្រឹមត្រូវតាមការកំណត់ក្នុងបំណែងចែកកម្មវិធីសិក្សាកាលវិភាគ និងពេលវេលា។

-វិធីសាស្ត្រគរុកោសល្យ៖អនុវត្តវិធីសាស្រ្តបង្រៀនតាមគោលវិធីសិស្សមជ្ឈមណ្ឌលគ្រប់មុខវិជ្ជា វាយតម្លៃការសិក្សា របស់សិស្សតាមរយៈលំហាត់សំណួរចំណោទតេស្តគ្រប់មុខវិជ្ជាប្រចាំខែឆមាសនិងប្រគល់លទ្ធផលឲ្យទីចាត់ការសាលា រៀនបានទាន់ពេលវេលាកំណត់បូកសរុបនិងវាយតម្លៃការសិក្សា របស់សិស្សជាប្រចាំត្រួតពិនិត្យវិន័យសណ្តាប់ធ្នាប់ អនាម័យសិស្សទាំងក្នុង និងក្រៅថ្នាក់រៀនជាប្រចាំ។- ប្រចាំការសុវត្ថិភាពសិស្ស នៅកន្លែងចំណាត់ការឲ្យបាន១០០% ។

– ធ្វើទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ មាតាបិតា ឬអាណាព្យាបាលសិស្ស ក្នុងករណីមានសិស្សណាគេចសាលា និងសីលធម៌មិនល្អ …។ល។

-សហការណ៍ជាមួយជំនួយការរដ្ឋបាលក្នុងការអនុវត្តកិច្ចការឯកសារផ្សេងៗឲ្យបានទាន់ពេលវេលានិងមាន ប្រសិទ្ធផលខ្ពស់។

-ត្រួតពិនិត្យនិងដឹកនាំសិស្សសំអាតបរិវេណទាំងក្នុងនិងក្រៅថ្នាក់រៀននិងអនាម័យខ្លួនប្រាណសិស្សា នុសិស្សជាប្រចាំ។

– អនុវត្តការងារមួយចំនួនផ្សេងៗ ទៀត ដែលថ្នាក់ដឹកនាំមានការចង្អុលបង្ហាញ  ។

តំរូវការនៃការងារ /  លក្ខណៈសម្បត្តិ

១ កំរិតវប្បធម៌:

-សញ្ញាបត្រមត្តេយ្យសិក្សាគរុកោសល្យ ចំណេះទូទៅខ្មែរ ឬសញ្ញាបត្រមានតម្លៃស្មើ

២ បទពិសោធន៍ការងារ:

-បានបញ្ចប់សព្វគ្រប់និងការបណ្តុះបណ្តាលនៅសាលាគរុកោសល្យមត្តេយ្យសិក្សាចំណេះទូទៅខ្មែរ

-មានបទពិសោធន៍ក្នុងការបង្រៀន និងការគ្រប់គ្រងមើលថែរក្សាកុមារយ៉ាងតិច១ឆ្នាំ

៣ ជំនាញ:

-ការប្រើប្រាស់កុំព្យូទ័រ វគ្គរដ្ឋបាល ខ្លះៗ

-មានជំនាញតិចតួចលើបច្ចេកវិទ្យា ព័ត៌មានវិទ្យា

-គរុកោសល្យមត្តយ្យសិក្សា

-ចិត្តសាស្ត្រ និងការថែទាំកុមារ

-ទំនាក់ទំនង

៤ ចំណេះដឹងការងារ:

-បច្ចេកទេសគរុកោសល្យមត្តេយ្យសិក្សាចំណេះទូទៅខ្មែរ

-ចេះសរសេរកម្មវិធីសិក្សា មត្តេយ្យសិក្សា ចំណេះទូទៅខ្មែរ

-គ្រប់គ្រងរដ្ឋបាលថ្នាក់រៀន

-មានសិល្បៈក្នុងការនិយាយជាមួយកុមារ

-មានសម្ថភាពខ្ពស់ក្នុងគ្រប់គ្រងកុមារ

៥សរសេរពីសមត្ថភាពផ្សេងៗទៀតក្នុងការបំពេញការងារ

-សមត្ថភាពនិយាយ ទំនាក់ទំនង និងកាទូត ក្នុងបរិយាកាសការងារ

-សមត្ថភាពដោះស្រាយវិវាទការងារខ្លះៗ

Salary and Benefit:

We are offering a competitive salary depending largely on your experience and educational background.

How to apply: Please send only your cover letter and CV attaching a passport size photo to us at recruitment@ntcgroup.com.kh  only short-listed candidates will be notified.

Please always put your email subject as “Application for (position you applied & Campus you Preferred)” and rename your attached file in your full name, i.e. CV_Name. Please put all your attached documents into one file only.

Contact Details

Contact address: No.100, Pasteur Street, Sangkat Phsar Thmey III, Khan Daun Penh, Phnom Penh.

Telephone:       (855) 15 838 944 (Mon-Fri, 8am-5pm)

Sorry! This job has expired.