News & Updates

Blog 3 Columns

ពេជ្រ រ័ត្នពិសីជាប់ជាសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី១២ ឆ្នាំ២០១៦

ប្អូនស្រី ពេជ្រ រត្ន័ពិសី ជាសិស្សរៀនថ្នាក់ទី១២ ខ នៃសាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ។ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា សម័យប្រឡងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ប្អូនស្រីទទួលបានជ័យលាភី ជាសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ។ ជោគជ័យដ៏ធំធេងនេះពិតជាកើតចេញពីសេចក្តីព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុក នៅក្នុងថ្នាក់ ការសិក្សាស្រាវជ្រាវបន្ថែម ព្រមទាំងការជួយឧបត្ថម្ភ គាំទ្រពីសំណាក់ លោកអ្នកជា អាណាព្យាបាល មាតាបិតា និងគោលការណ៍ដឹកនាំរបស់សាលារៀនសុវណ្ណភូមិ។ គួរបញ្ជាក់ផងដែរថា សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ ជាថ្នាលបណ្តុះបណ្តាលអប់រំ...

Seminar on Education System and Scholarship Opportunities in Malaysia

សាលារៀនសុវណ្ណភូមិបានសហការណ៍ជាមួយក្រសួងអប់រំម៉ាឡេស៊ីតាមរយៈ Rexpo Education ក្នុងការរៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ សាលារៀនសុវណ្ណភូមិ បានរៀបចំសិក្ខាសាលាស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសម៉ាឡេស៊ី ​ ក្រោមអធិបតីភាពរបស់លោកស្រី Normala អ្នកគ្រប់គ្រងទូទៅនៃក្រសួងអប់រំថ្នាក់ឧត្តមសិក្សាប្រទេសម៉ាឡេស៊ី ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្មវិធីអប់រំអន្តរជាតិ​​ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យ​អប់រំ   ក៏ដូចជាចូលរួមបង្កើនធនធានមនុស្សប្រកប​ដោយ​ប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការរៀបចំសិក្ខាសាលានេះមានគោលបំណងផ្តល់ជូនដល់សិស្សានុសិស្សសាលារៀនសុវណ្ណភូមិនូវព័ត៌មានអំពីអាហារូបករណ៍ វិធីសាស្រ្តក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសម៉ាឡេស៊ី និងជាពិសេស​គន្លិះដើម្បីទទួលបាន​លទ្ធផលល្អក្នុងការសិក្សា (គឺនិទ្ទេស A)។ នេះបញ្ជាក់ឲ្យឃើញថាសាលារៀនសុវណ្ណភូមិតែងតែស្វែងរកគ្រឹះស្ថានអប់រំល្អៗដែលមានគុណភាព​​​​​​អប់រំខ្ពស់ ក្នុងគោលបំណងបញ្ជូនសិស្សានុសិស្ស ក៏ដូចជាបុគ្គលិកសិក្សា ឲ្យមានឱកាសបានសិក្សាស្វែងយល់ អំពីការរស់នៅ ទំនៀមទំលាប់ប្រពៃណី និង វប្បធម៌ នៅឯក្រៅប្រទេស តាមរយៈទស្សនកិច្ចសិក្សា ពីព្រោះនៅពេលបញ្ចប់ការសិក្សានៅសាលារៀនសុវណ្ណភូមិ  ពួកគេទាំងអស់ពិតជានឹងក្លាយជាពលរដ្ឋដ៏ល្អពោរពេញទៅ ដោយសមត្ថភាពទាំងផ្នែកភាសាបច្ចេកទេសជំនាញ និង ធ្វើជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍប្រទេសជាតិ ។...

TESOL Training Program, Batch 29

The 29th Batch of TESOL Training Program is now opened with more exciting course package and exciting job opportunities in English language teaching. Our Newly Revised Course Package 120-hour training...

KGE New Academic Year Opening Ceremony

សាលារៀនសុវណ្ណភូមិបើកបវេសនកាលថ្មីឆ្នាំសិក្សា​ ២០១៥-២០១៦ ព្រមទាំងប្រគល់សញ្ញាបត្រ  និងបណ្ណសរសើរដល់សិស្សឆ្នើមប្រចាំឆ្នាំរបស់ខ្លួន  កាលពីព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៥ សាលារៀនសុវណ្ណភូមិ​​បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៥- ២០១៦​និងប្រគល់បណ្ណសរសើរដល់សិស្សឆ្នើមប្រចាំឆ្នាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖          លោកឧកញ៉ា ជា ធីឡាយ​ អគ្គនាយក អ៊ិន ធី ស៊ី​​ គ្រុប                                       លោក ឃឹម​ ផុន​ ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ី​ គ្រុបលោក ស៊ី វណ្ណា ប្រធានគ្រប់គ្រងសាលាញូវតុនធីឡាយ​​​​ និងសាលារៀនប្រ៊ិជតុនថ្នាក់ដឹកនាំ អ៊ិន ធី ស៊ីគ្រុប និង ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ...

Final-Round Debate Competition 2015

សាលារៀនសុវណ្ណភូមិបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការតស៊ូមតិប្រចាំឆ្នាំ ២០១៥  កាលរសៀលថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៥ សាលារៀនសុវណ្ណភូមិ បានប្រារព្ធពិធីប្រគួតតស៊ូមតិវគ្គផ្តាច់ព្រ័ត្យប្រចាំឆ្នាំ ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ឃឹម​ ផុន ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ី គ្រុប អមដោយថ្នាក់ដឹកនាំទីតាំង និង​ការិយាល័យកណ្តាល។ ពិធីប្រគួតតស៊ូមតិនៃសាលារៀនសុវណ្ណភូមិត្រូវបានប្រារព្ធឡើងក្នុងគោលបំណងចំនួនបួន៖ – ផ្តល់បរិយាកាសសិក្សាប្រកបដោយការប្រកួតប្រជែងក្នុងចំណោមសិស្សសាលារៀនសុវណ្ណភូមិទាំងអស់។ បន្ទាប់ពីការប្រកួតក្នុងសាខានីមួយៗ សិស្សត្រូវបានអនុញ្ញាតឲ្យប្រឡងជាមួយសាខាដទៃទៀត។ – ពង្រឹងវិធីសាស្ត្រនិយាយជាសាធារណៈដល់សិស្សសាលារៀនសុវណ្ណភូមិ។ ការប្រកួតតស៊ូមតិតម្រូវឲ្យសិស្សប្រើប្រាស់វិធីសាស្ត្រនិយាយជាសាធារណៈដើម្បីឲ្យអ្នកវាយតម្លៃនិងទស្សនិកជនជឿតាមមតិរបស់គេ។ – ដើម្បីឲ្យសិស្សចេះគិតត្រិះរិះពិចារណាលើប្រធានបទនីមួយៗ។ សិស្សអាចផ្តល់ជាមូលហេតុ ភស្តុតាង ឯកសាយោង និងការស្រាវជ្រាវផ្សេងៗដើម្បីគាំទ្រ ឫ​បដិសេធទៅនឹងប្រធានបទ។ – ដើម្បីឲ្យសិស្សមានភាពរីកចម្រើនលើជំនាញតស៊ូមតិរបស់គេដែលអាចឲ្យពួគគេក្លាយជាអ្នកដឹកនាំក្នុងថ្ងៃអនាគត។...

SPS Debate Competition 2015

Contest Prize Champion Team:  Win a four-day and three-night trip to Siem Reap Province.Gold MedalCertificate of ComplimentScholarship (100% per year)Study material First Round-up Team Win a four-day and three-night trip...

Art Contest 2015

នាព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥ អ៊ិន ធី ស៊ីគ្រុប ដែលមានឧបសម្ព័ន្ធរួមមាន សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន សាលាញូវតុនធីឡាយ សាលាអាមេរិកាំងប៉ាស៊ីហ្វិក សាលាអន្តរជាតិអ៊ិសវ៉េស និងសាលាអន្តរជាតិចិន-អាមេរិកាំង បានរៀបចំបើកការប្រឡងសិល្បៈប្រចាំឆ្នាំលើកទី១៣ ឆ្នាំ ២០១៤-២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ីគ្រុប...