
👏 អបអរសាទរការត្រលប់មកវិញរបស់យុវសិស្ស យ៉ុន សុយរ៉ានី ជាមួយនឹងសមិទ្ធផលជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួនឯង សាលារៀនសុវណ្ណភូមិ និងប្រទេសកម្ពុជា ដោយទទួលបានពានរង្វាន់កត្តិយស ចំនួន២ និងជ័យលាភី មេដាយមាស ចំនួន២ សរុបចំនួន៤🥈ក្នុងការប្រកួតសមត្ថភាពតស៊ូមតិជាភាសាអង់គ្លេស និងការប្រកួតជំនាញភាសាអង់គ្លេសនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួត TeenEagle នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច។

👏 យុវសិស្ស យ៉ុន សុយរ៉ានី សិស្សថ្នាក់ទី១០ នៃកម្មវិធីសិក្សាចំណេះទូទៅខ្មែរនៃសាលារៀនសុវណ្ណភូមិ ទីតាំងខេត្តបន្ទាយមានជ័យ បានបង្កើតកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្សដែលមានសមត្ថភាពផ្សេងៗទៀត ឲ្យកាន់តែមានទំនុកចិត្ត និងខិតខំប្រឹងប្រែងបន្ត ដើម្បីកេរ្តិ៍ឈ្មោះខ្លួន គ្រួសារ សាលារៀន និងសង្គមជាតិ។
