
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥៖ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន។ ពិធីនេះត្រូវបានរៀបចំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ាអគ្គនាយក ជា ធីឡាយ រួមជាមួយ លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគម ព្រមទាំងគណៈប្រតិភូកិត្តិយសពីស្ថាប័នទាំងពីរ។

ក្នុងនោះក៏មានវត្តមានជាសក្ខីភាពកិត្តិយសពីសំណាក់៖
- ឯកឧត្តម លី ហួត ប្រធានសមាគមអ្នកសរសេរអក្សរផ្ចង់ចិននៅកម្ពុជា និងជាទីប្រឹក្សាមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា
- លោក ម៉ែន ចំណាប់ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំយុវជន និងកីឡា និង
ជាទីប្រឹក្សាសមាគមកម្ពុជា-អាស៊ាន-ចិន - លោក លាំង វួយគ័រ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលវប្បធម៌ អប់រំ និងកីឡា កម្ពុជា-អាស៊ាន-ចិន

⚜️តាមរយៈភាពជាដៃគូនេះ ស្ថាប័នអប់រំទាំងពីរបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រយៈពេល៣ឆ្នាំ ដើម្បីជំរុញវឌ្ឍនភាពនៃការអនុវត្តគម្រោងផែនការយុទ្ធសាស្រ្តអប់រំកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតសំខាន់ដូចខាងក្រោម៖
- ឱកាសអាហារូបករណ៍រហូតដល់ ១០០% (ថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ) រហូតដល់ ១២០ កន្លែង
- កិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យល្បីៗនៅសាធារណរដ្ឋប្រជាមានិតចិនរួមមាន៖ Shanghai Business School, Wuhan Institute of Technology, Nanjin Normal University, Nanjing Institute of Technology, Southwest University of Political Science & Law, Qiannan Normal University for Nationalities, Guilin University of Electronic Technology, Zunyi Normal University, Guiyang University, and Hefei University
- ការជំរុញ និងគាំទ្រកម្មសិក្សាភាសាចិនបែបអន្តរជាតិ ដល់សិស្សានុសិស្ស
- ការពង្រឹងគុណភាពអប់រំតាមរយៈការផ្លាស់ប្តូរបទពិសោធ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ ស្រមតាមគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍរួមគ្នានៃស្ថាប័នទាំង២។
