ហេតុអ្វីសាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែ?🎥តស់!! ចូលរួមការប្រកួតផលិតវីដេអូឥឡូវនេះដើម្បីឈ្នះរង្វាន់អាហារូបករណ៍រហូតដល់ ៨០% 🎓

លក្ខខណ្ឌនៃការចូលរួម៖
១. ត្រូវតែជាសិស្សានុសិស្សដែលកំពុងសិក្សានៅសាលារៀនសុវណ្ណភូមិ។
២. សិស្ស១រូបអាចផលិតវីដេអូបាន១សម្រាប់បង្ហោះក្នុងបណ្ដាញសង្គម Facebook និង TikTok។
៣. ប្រើប្រាស់ភាសាខ្មែរ ភាសាអង់គ្លេស ឬភាសាចិនដើម្បីបរិយាយ។
៤. ត្រូវប្រើប្រាស់ឯកសណ្ឋានសិស្សរបស់សាលារៀនសុវណ្ណភូមិ ឬអាវយឺតដែលបានបង្ហាញនិមិត្ដសញ្ញារបស់សាលារៀនសុវណ្ណភូមិនៅក្នុងវីដេអូ។
៥. ត្រូវណែនាំខ្លួនដោយប្រាប់ពី ឈ្មោះ ថ្នាក់/កម្រិតនៃការសិក្សា (Level) និងទីតាំងនៃសាលារៀនសុវណ្ណភូមិដែលខ្លួនកំពុងសិក្សា។
៦. ត្រូវឆ្លើយតបទៅនឹងសំនួរថា “ហេតុអ្វីសាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែ?” ឬ “Why SPS is the HOME of the OUTSTANDING?” នៅក្នុងវីដេអូរបស់ខ្លួន។
៧. សិស្សានុសិស្សត្រូវរំលេចបន្ថែមពីប្លង់នៃសាលារៀន ការសិក្សា ឬសកម្មភាពនានាដែលឆ្លើយតបទៅនឹងប្រធានបទ និងត្រូវគ្នាទៅនឹងមូលន័យនៃវីដេអូរបស់ខ្លួន។
៨. រយៈពេលនៃវីដេអូគឺ មិនតិចជាង១នាទី និង មិនលើសពី៣នាទី។
៩. ត្រូវមាន #សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែ #SPSistheHOMEoftheOUTSTANDING #SPSCambodia នៅក្នុង description នៃវីដេអូនៅពេលបង្ហោះក្នុងបណ្ដាញសង្គម Facebook ឬ TikTok។
១០. ធ្វើការ Tag ទំព័រ Facebook ផ្លូវការរបស់សាលារៀនសុវណ្ណភូមិ (Sovannaphumi School, Cambodia) នៅពេលបង្ហោះវីដេអូក្នុង Facebook ឬធ្វើការ Mention Account TikTok ផ្លូវការរបស់សាលារៀនសុវណ្ណភូមិ (Sovannaphumi School, Cambodia) នៅពេលបង្ហោះវីដេអូក្នុង TikTok។
១១. ពេលវេលានៃការបង្ហោះវីដេអូគឺចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ម៉ោង៩យប់។