July 17, 2025

Day

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥៖ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន។ ពិធីនេះត្រូវបានរៀបចំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ាអគ្គនាយក ជា ធីឡាយ រួមជាមួយ លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគម ព្រមទាំងគណៈប្រតិភូកិត្តិយសពីស្ថាប័នទាំងពីរ។ ក្នុងនោះក៏មានវត្តមានជាសក្ខីភាពកិត្តិយសពីសំណាក់៖ ឯកឧត្តម លី ហួត ប្រធានសមាគមអ្នកសរសេរអក្សរផ្ចង់ចិននៅកម្ពុជា និងជាទីប្រឹក្សាមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា លោក ម៉ែន ចំណាប់ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំយុវជន និងកីឡា និងជាទីប្រឹក្សាសមាគមកម្ពុជា-អាស៊ាន-ចិន លោក លាំង វួយគ័រ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលវប្បធម៌ អប់រំ និងកីឡា កម្ពុជា-អាស៊ាន-ចិន ⚜️តាមរយៈភាពជាដៃគូនេះ ស្ថាប័នអប់រំទាំងពីរបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រយៈពេល៣ឆ្នាំ ដើម្បីជំរុញវឌ្ឍនភាពនៃការអនុវត្តគម្រោងផែនការយុទ្ធសាស្រ្តអប់រំកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតសំខាន់ដូចខាងក្រោម៖ ឱកាសអាហារូបករណ៍រហូតដល់ ១០០% (ថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ) រហូតដល់...
Read More