August 2022

Month

សាលារៀនសុវណ្ណភូមិទីតាំងចំការដូង បានប្រារព្ធពិធីសម្ពោធឱ្យដាក់ប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប ព្រមទាំងវត្តមានលោកជំទាវ យូ ឃឹមធីឡាយ និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប ជាមួយវត្តមានភ្ញៀវជាតិអន្តរជាតិ គណៈគ្រប់គ្រងសាលា និងបុគ្គលិកគ្រប់ជាន់ថ្នាក់ លោកគ្រូអ្នកគ្រូ អ្នកណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស។ 🙏🏻តាំងនាមឱ្យសាលារៀនសុវណ្ណភូមិទីតាំងចំការដូងទី៣៣ សូមសម្តែងនូវការគោរពអរគុណយ៉ាងជ្រោលជ្រៅចំពោះវត្តមានរបស់លោកឧកញ៉ា លោកជំទាវ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ លោកគ្រូអ្នកគ្រូ អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សដែលបានអញ្ជើញចូលរួមតាំងពីដើមរហូតដល់ចប់។ សូមប្រសិទ្ធពរជ័យ ឱ្យជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។
Read More
នាថ្ងៃ សោរ៍ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ សាលារៀនសុវណ្ណភូមិបានប្រារព្ធនូវកម្មវិធីដ៏ឱឡារិក គឺពិធី “ប្រគល់វិញ្ញាបនបត្រដល់ គ្រូឆ្នើម ប្រចាំឆ្នាំ ២០២២”។ នៅក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានអ្នកចូលរួមផ្ទាល់ និងតាមអនឡាយ ប្រមាណជាង ៨០០នាក់។ គោលបំណងចម្បងរបស់កម្មវិធី គឺដើម្បីបង្ហាញពីការថ្លែងអំណរគុណ និងការដឹងគុណ សម្រាប់ការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកគ្រូអ្នកគ្រូ ដែលបាននិងកំពុងរៀបចំសិស្សានុសិស្សដើម្បីឱ្យក្លាយជាអ្នកប្រើប្រាស់ភាសាអង់គ្លេសដ៏មានសមត្ថភាព ក្នុងជំនាញទាំងបួនដូចជា ការស្តាប់ ការអាន ការសរសេរ និងការនិយាយ និងការបង្វឹកសិស្សានុសិស្សសម្រាប់ការប្រលង Cambridge Assessment English ដ៏មានសារៈសំខាន់ដើម្បីវាស់វែងកម្រិតនៃការប្រើប្រាស់ភាសាអង់គ្លេសរបស់សិស្សានុសិស្ស។ ម្យ៉ាងវិញទៀតកម្មវិធីដ៏អធិកអធម នេះរៀបចំឡើងដើម្បីលើកទឹកចិត្តលោកគ្រូអ្នកគ្រូ ដែរឃ្លាមួយបានពោលថា “ការសរសើរគឺជាការលើកទឹកចិត្ត នៅពេល លោកគ្រូអ្នកគ្រូ ត្រូវបានប្រាប់ពីអ្វី ដែលពួកគាត់ ធ្វើបានល្អ ពួកគាត់ នឹងនៅបន្តធ្វើអ្វីដែលពួកគេធ្វើបានល្អ រឺរឹតតែល្អជាងមុន”។ On Saturday, July 30, 2022, Sovannaphumi School has conducted...
Read More

វគ្គសិក្សាថ្មី ថ្នាក់ភាសាអង់គ្លេសទូទៅ!

Department Contact Info

Bachelor Of Science in Business Administration

1810 Campus Way NE
Bothell, WA 98011-8246

+1-2345-5432-45
bsba@kuuniver.edu

Mon – Fri 9:00A.M. – 5:00P.M.

Social Info

Student Resources