អំណោយអាហារូបករណ៍១០០%

👏👏 អំណោយអាហារូបករណ៍១០០% រយៈពេល១២ឆ្នាំ របស់លោកឧកញ៉ាអគ្គនាយក ជា ធីឡាយ ជូនអត្តពលិក យី សុខសាន្ត ឳពុករបស់កុមារា សាន រតនៈ

តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ាអគ្គនាយក ជា ធីឡាយ គឺ លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំអ៊ិនធីស៊ីគ្រុប បាននាំយកនូវអំណោយអាហារូបករណ៍ ១០០% រយៈពេល១២ឆ្នាំជូនថ្លៃ ជូនកុមារា សាន រតនៈ ដែលមានឳពុក លោក យី សុខសាន្ត អត្តពលិក ប្រកួតលើវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ T46 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

✅ គោលបំណងសំខាន់នៃសាលារៀនសុវណ្ណភូមិ គឺសង្ឃឹមយ៉ាងមុតមាំថា កុមារា សាន រតនៈ នឹងទទួលបានការអប់រំមួយដ៏ប្រសើរនៅក្នុងជីវិត ជាពិសេសនឹងក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនាពេលអនាគត ដែលសង្គមជាតិត្រូវការ។

👨‍🎓 ក្រៅពីអាហារូបករណ៍ សាលារៀនសុវណ្ណភូមិ ក៏បានផ្តល់ជូននូវសម្ភារសិក្សានានាដូចជា សៀវភៅ កាតាប ឯកសណ្ឋាន និងស្បែកជើង ជូនកុមារា។ តាងនាមឱ្យសាលារៀនសុវណ្ណភូមិ សូមគោរពថ្លែងអំណរអរគុណជូន លោកឧកញ្ញាអគ្គនាយក ជា ធីឡាយ ដែលបានសម្រេចផ្តល់ជូននូវអាហារូបករណ៍ពិសេស ១០០% សិក្សារយៈពេល១២ឆ្នាំ ជូនកុមារា សាន រតនៈ។

🙏🙏 សូមគោរពជូនពរ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធិពរ បវរសួស្តី មហាប្រសើរជូនចំពោះលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុ្រតាបុត្រីជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។