អតីតសិស្សឆ្នើមនិទ្ទេស A នៃសាលារៀនសុវណ្ណភូមិ ទីតាំងបន្ទាយមានជ័យ និងជានិសិ្សតអាហារូករណ៍ IPU ប្រទេសណូវែលសេឡង់ បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រ ពីសាកលវិទ្យាល័យ IPU ប្រទេសណូវែលសេឡង់ ដែលជាសាកលវិទ្យាល័យដៃគូសហប្រតិបត្តិការរបស់សាលារៀន សុវណ្ណភូមិ

អតីតសិស្សឆ្នើមនិទ្ទេស A នៃសាលារៀនសុវណ្ណភូមិ ទីតាំងបន្ទាយមានជ័យ និងជានិសិ្សតអាហារូករណ៍ IPU ប្រទេសណូវែលសេឡង់ បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រ ពីសាកលវិទ្យាល័យ IPU ប្រទេសណូវែលសេឡង់ ដែលជាសាកលវិទ្យាល័យដៃគូសហប្រតិបត្តិការរបស់សាលារៀន សុវណ្ណភូមិកញ្ញា ធី ជូលី ជាអតីតសិស្សឆ្នើមនិទ្ទេស A នៃសាលារៀនសុវណ្ណភូមិ ទីតាំងបន្ទាយមានជ័យ ក្នុងឆ្នាំសិក្សា២០១៨ – ២០១៩ បានត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញ ក្រោយពីបញ្ចប់ការសិក្សាបរិញ្ញាបត្រ័សិក្សាអន្តរជាតិសហសម័យ (Contemporary International Studies) ឯកទេសផ្នែកធុរកិច្ចអន្តរជាតិ ពីសាកលវិទ្យាល័យ IPU ប្រទេសណូវែលសេឡង់ តាមរយៈកម្មវិធីអាហារូបករណ៍ដៃគូរបស់សាលារៀនសុវណ្ណភូមិ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយក្តីនឹករំលឹក ពីមាតាបិតា ក្រុមគ្រួសារ សាច់ញាតិ និងថ្នាក់ដឹកនាំការិយាល័យកណ្តាលនៃសាលារៀន សុវណ្ណភូមិ។