ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នអប់រំ អុិន​ ធី ស៊ី គ្រុប និងសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (American University of Phnom Penh)

🤝ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នអប់រំ អុិន​ ធី ស៊ី គ្រុប និងសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (American University of Phnom Penh)
នាព្រឹកថ្ងៃអង្ការ ទី០៥ ខែមីនា ឆ្នាំ២០២៤នេះ ស្ថាប័នអប់រំ អុិន​ ធី ស៊ី គ្រុប និងសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) បានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ាអគ្គនាយក ជា ធីឡាយ ជាស្ថាបនិក និងអគ្គនាយកនៃស្ថាប័នអប់រំ អុិន​ ធី​ សុី​ គ្រុប​និងលោកបណ្ឌិត រ៉េម៉ុន ឡេអូស សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ(AUPP) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) អមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ភ្ញៀវជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សពីស្ថាប័នទាំងពីរ។ពិធីចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ គឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំទាំង២ នៅដើមឆ្នាំ២០២៤នេះ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនជាពិសេសគឺឱកាសអាហារូបករណ៍ដល់សិស្សានុសិស្សដែលទទួលបានជ័យលាភី ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នៃស្ថាប័នអប់រំ អុិន​ធី ស៊ី គ្រុប ដើម្បីបន្តក្តីស្រមៃរបស់ពួកគេទៅសិក្សាថ្នាក់បរិញ្ញាប័ត្រកម្រិតអន្តរជាតិនៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ សិស្សានុសិស្សកម្រិតវិទ្យាល័យ នៃស្ថាប័នអប់រំ អុិន​ ធី ស៊ី គ្រុប
⭐️នឹងទទួលអាហារូបករណ៍សរុបចំនួន១០កន្លែង សម្រាប់សិស្សានុសិស្សនិទ្ទេស A និង B ក្នុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់
⭐️សិក្ខាសាលាតម្រង់ទិសអាហារូបករណ៍ មុខជំនាញសិក្សា និងអាជីពការងារក្នុងក្តីស្រម៉ៃពីអ្នកជំនាញនៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP)
⭐️ដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីបរិយាកាសនិងការសិក្សាបែបអន្តរជាតិ នៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP)
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ រវាងស្ថាប័នអប់រំ អុិន​ ធី ស៊ី គ្រុប និងសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) តំណាងឱ្យភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែង ដើម្បីត្រួសត្រាយនិងតម្រង់ទិសដល់សិស្សានុសិស្សកម្រិតវិទ្យាល័យ ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។