ពិធីចុះហត្ថលេខាលើអនុស្សរណះយោគយល់

🤝 ស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប មានកិត្តិយសក្នុងការប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន។ កិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូនេះ ដើម្បីផ្តល់ឱកាសអាហារូបករណ៍ និងឱកាសចុះកម្មសិក្សា ព្រមទាំងចូលរួមជួយជម្រុញនិងគាំទ្រកម្មសិក្សាភាសាចិនបែបអន្តរជាតិ ដល់សិស្សានុសិស្ស។ ការពង្រឹងគុណភាពអប់រំតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ ស្រមតាមគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍរួមគ្នានៃស្ថាប័នអប់រំទាំងពីរ។

ក្នុងតាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប នឹងផ្តល់ឱកាសអាហារូបករណ៍ ១០០% លើថ្លៃសិក្សា ១០០% ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ១២០ កន្លែង ទៅកាន់សាកលវិទ្យាល័យល្បីល្បាញចំនួន ១០ នៅសាធារណរដ្ឋប្រជាមានិតចិន។