ជំនួបសម្តែងកិច្ចស្វាគមន៍រវាងសាកលវិទ្យាធិការ នៃវិទ្យាស្ថាន Dongwon

ជំនួបសម្តែងកិច្ចស្វាគមន៍រវាងសាកលវិទ្យាធិការ នៃវិទ្យាស្ថាន Dongwon និងគណៈប្រតិភូតំណាង អមជាមួយសិស្សពូកែនៃសាលារៀនសុវណ្ណភូមិនៅសាធារណរដ្ឋកូរ៉េ

នៅរសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ាអគ្គនាយក និងលោកប្រធាននាយកប្រតិបត្តិក្នុងដំណើរទស្សកិច្ចសិក្សា នៅវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Dongwon  គណៈប្រតិភូថ្នាក់ដឹកនាំ និងប្រតិភូសិស្សពូកែនៃសាលារៀនសុវណ្ណភូមិគ្រប់ទីតាំងរាជធានី-ខេត្ត បានជួបសម្តែងការគួរសមជាមួយ លោក Jung In-Seong (총장 장인성) សាកលវិទ្យាធិការនៃវិទ្យាស្ថាន Dongwon ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ។​